សៀមរាប: នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានទទួលជួបពិភាក្សា និងសម្របសម្រួលការងារដល់លោកឧត្តមសេនីយ៍ត្រី ធន ម៉េង នាយករងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងគោលបំណងចុះសិក្សា និងសម្ភាសន៍ផ្ទាល់ ក្រោមប្រធានបទ «ការវាយតម្លៃស្ថានភាពការងាររបស់អតីតនិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលកម្ពុជា»។
