នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម

ចូលរួមពិធីប្រកាស សមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង៨ នៃស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកោះសូទិន នៅសាលប្រជុំ សាលាស្រុកកោះសូទិន។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អស់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំង៣ នៃស្រុកកោះសូទិន លោកមេប៉ុស្តិ៍ លោក លោកស្រី មេឃុំ ស្មៀនឃុំទាំង៨ និងសមាជិក សមាជិកា សមាគម សរុបចំនួន ១៨២នាក់។

Leave a Reply

Your email address will not be published. Required fields are marked *