កំពង់ធំ : នាព្រឹកថ្ងៃព្រហស្បតិ៍

 

កំពង់ធំ : នាព្រឹកថ្ងៃព្រហស្បតិ៍

១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យពាក់ព័ន្ធ អញ្ជើញចូលរួមស្ដាប់ការកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ : ១-ពិធីបុណ្យមាឃបូជា ២-ពិធីសន្និបាតក្រសួងមហាផ្ទៃ ៣-ការពារសន្តិសុខជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ៤-បទបញ្ជា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ៥-ការពារជូនឯកឧត្តមបណ្ឌិតប្រធានរដ្ឋឡាវ ៦-ការងារហ្វឹកហ្វឺនផ្សេងៗ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Conferrence នៅសាលប្រជុំ អ.ហ ខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស​ សំបូរធន មេបញ្ជាការរង និងជានាយ​សេនាធិការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *